ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ខណៈអ្នកជំនាញលើកឡើងថា ការបង្កើនសកម្មភាពអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធកំពុងជួយលើកកម្ពស់វិស័យអចលនទ្រព្យ អំឡុងពេលវិបត្តិនេះ។

អ្នកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថា នៅក្នុងបរិបទវិបត្តិកូវីដ១៩ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនឹងជួយលើកកម្ពស់ វិស័យអចលនទ្រព្យបន្ថែមទៀត យើងដឹងហើយថាការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគឺជាកម្លាំងចលករមួយ ដែលជួយជំរុញវិស័យនេះឲ្យកាន់តែមានការវិវឌ្ឍទៅមុខកាន់តែប្រសើរ។

អ្នកស្រីបានឱ្យដឹងថា "យើងដឹងហើយថា នៅពេលណាដែលមានសាងសង់ផ្លូវ ស្ពាន ឬថ្នល់តំបន់ សកម្មភាពសេដ្ឋកិច្ចនឹងទៅដល់ទីនោះ ដែលជួយលើកកម្ពស់ដល់តម្លៃអចលនទ្រព្យនៅតំបន់មួយដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ"។

អ្នកបានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

អ្នកស្រីបានថ្លែងបន្តថា ជាមួយគ្នានេះដែរ អ្នកអភិវឌ្ឍន៍ក៏គួរតែ បង្កើតឱ្យមានការបត់បែនសម្រាប់សម្រាប់ការទូទាត់ជូនអតិថិជន ឬតាមរយៈការបញ្ចុះតម្លៃអចលនទ្រព្យ ដែលពួកគាត់កំពុងអភិវឌ្ឍន៍។ អ្នកស្រីបានថ្លែងបន្តថា បច្ចុប្បន្នយើងឃើញថា មានគម្រោងជាច្រើនកំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទាក់ទាញអតិថិជន ដូចជាការបញ្ចុះតម្លៃ ការទូទាត់បង់ប្រាក់មានភាពបត់បែនទាំងនេះហើយ ដែលលើកទឹកចិត្តដល់អតិថិជនក្នុងការទិញអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ។

លោកបន្តថា "ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចម្រើនផងដែរជាពិសេសអចលនទ្រព្យប្រភេទ"៕