ដោយៈសុជាតា

ភ្នំពេញៈ ណាហ្គាខប (Naga Corp ) បានធ្លាក់ចុះទៅជិត៧២,២លានដុល្លារនៅ  រយៈពេលប្រាំមួយ ឆ្នាំ ២០២១ ស្របពេលមជ្ឈមណ្ឌលកំសាន្ត និងកាស៊ីណូធំជាងគេនៅកម្ពុជានេះបានបិទទ្វារចាប់តាំងពីខែ មីនា កន្លងទៅនេះ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុបានលើកឡើងថា ប្រាក់ចំណូលរបស់ណាហ្គាខបបានទទួលជាង១៣០លានដុល្លារ ពោលគឺធ្លាក់ចុះ៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែក្រុមហ៊ុននេះ នៅតែរក្សាបានប្រាក់ចំណូលវិជ្ជមាន១៧,៧លានដុល្លារអាមេរិក ដោយសារតែការងើបឡើងវិញ នៃជំនួញល្បែងនៅមុនវិបត្តិ Covid 19  កាលពីខែកុម្ភៈ។

នៅមុនរយៈពេលពីរខែ នៃប្រតិបត្តិការមុនបិទកាស៊ីណូ ក្រុមហ៊ុននេះបានរក្សាប្រាក់ចំណូលប្រមាណជិត១៣០លានដុល្លារ ដោយចំណូលបានទទួលពីVIP Game បានផ្តល់ ៨០លានដុល្លារ។

ប្រាកចំណូលពីលេងល្បែងតាមតុ បានធ្លាក់ចុះ៦៦ភាគរយ រហូតដល់ជិត៣០ លានដុល្លារ និងការលេងល្បែងតាមអនឡាញ បានធ្លាក់ចុះជិត៤២ភាគរយ រហូតដល់ ១៨ លានដុល្លារ។

ខណៈដែលប្រទេសកម្ពុជា បន្តការចាក់វាក់សាំងប្រឆាំង Covid 19  ក្រុមហ៊ុន Naga Corp  បាននិយាយថា នឹងរក្សាសេចក្តីសង្ឃឹម ជាមួយនឹងការបើកព្រំដែនប្រទេសឡើងវិញនៅត្រីមាសទី៤ឆ្នាំនេះ។

ក្រុមហ៊ុនបានលើកឡើងថា ការកាត់បន្ថយការរឹតបណ្តឹងដោយសារតែវិបត្តិCovid 19  និង សេដ្ឋកិច្ចសកលបានត្រឡប់មកធម្មតាវិញ។ ក្រុមហ៊ុន Naga world រំពឹងថាទុកថា បន្តទាក់ទាញទេសចរពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និង អាស៊ីខាងកើត ជាពិសេសអ្នកធុរកិច្ចដែលហូរចូលមកប្រទេសកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនរំពឹងទុកថា រក្សាកើនឡើងរយៈពេលវែង  និងទស្សនវិស័យនៅតែរក្សាស្ថេរភាពផងដែរ៕