ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញលើកឡើថា អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន នៅកម្ពុជា នៅតែបន្តបង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ហើយជាក់ស្តែងគម្រោងអភិវឌ្ឍន៍បុរីធំបាននិងកំពុងបង្ហាញវត្តមានរបស់ខ្លួន ក្នុងការទាញទាញអតិថិជនរៀងៗខ្លួន។

១. បុរីថ្មីមួយGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
២. បុរី ប៉េង ហួតកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មថ្មី គឺគម្រោង "ដឹស្តាផ្លាទីនីម ខេភីថលវ័ន" ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។

៣. គម្រោង បុរី ហ៊ួត ជា ម៉ាកិត្យា ដែលជាបុរីថ្មីមួយ មានទីតាំងនៅក្បែរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងបង្ហាញសក្តានុពល សម្រាប់តំបន់នេះជាមួយលំនៅដ្ឋានបែបវីឡាប្រណីត និងផ្ទះអាជីវកម្មដែលអាចប្រកបរបរឬធ្វើអាជីវកម្មបាន។ គំរោងនេះក៏មានផ្សារបែបសហគមន៍ ដើម្បីធ្វើឲ្យអ្នករស់នៅគំរោងនេះអាចប្រកបអាជីវកម្ម និងទាក់ទាញអ្នករស់នៅជុំវិញតំបន់នេះ មកកាន់ទីតាំងនេះ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពអ៊ូរអរផងដែរ។
៤. គម្រោងបុរី គីមស័ង បានចាប់ផ្តើមវិនិយោគគម្រោងរបស់ខ្លួនលើផ្ទៃដីទំហំប្រមាណ៥ហិកតា ដែលមានចំនួនប្រមាណ៣៥០ផ្ទះ ដោយបែងចែកជា៣ប្រភេទ គឺផ្ទះអាជីវកម្ម(Shop-house) ផ្ទះវីឡាកូនកាត់(Link-house) និងផ្ទះវីឡាភ្លោះ(Twin-house) ដើម្បីឆ្លើយតបនឹងតម្រូវការ និងនិន្នាការរស់នៅតាមបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋសម័យថ្មី ដែលត្រូវការលំនៅដ្ឋានស្រស់ស្អាត មានផាសុកភាព និងគុណភាពសំណង់រឹងមាំ។
៥. បុរីLucky One បាននិងកំពុងសាងសង់យ៉ាងសកម្ម និងមានផ្ទះប្រភេទ Shop House ឬផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានតម្លៃចន្លោះពី១៥ទៅ៣០ម៉ឺនដុល្លារអាមេរិក។ ជាមួយនឹងទីតាំងពិសេស ស្ថិតនៅជាប់ផ្លូវ៥០ម៉ែត្រ ក្បែរតំបន់ក្រវ៉ាត់ក្រុងទី២ បុរីLucky One។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់កាលពីថ្មីៗនេះថា ទោះជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍បុរីមួយចំនួន នៅតែបន្តបង្កើនការវិនិយោគជាបន្តបន្ទាប់ ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើននៅកម្ពុជាមានលំហូរសាច់ប្រាក់ល្អ សម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
លោកបានបន្តថា "ដោយសារតែអ្នកអភិវឌ្ឍន៍គម្រោងបុរីនៅកម្ពុជា ភាគច្រើនមានលំហូរសាច់ប្រាក់ ឬក៏ស្ថានភាពហិរញ្ញវត្ថុល្អហើយ បានជាអ្នកអភិវឌ្ឍន៍ទាំននោះនៅតែមានការពង្រីកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងស្រុក"។ លោបានបន្តថា "គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ឬគម្រោងបុរីគឺការអភិវឌ្ឍរយៈពេលវែង"។
លោកបានឱ្យដឹងទៀតថា បើទោះជាតម្រូវការនៃការទិញតំបន់លំនៅដ្ឋាន មិនមានច្រើនដូចនៅមុនវិបត្តិកូវីដ១៩ ដូចជានៅឆ្នាំ២០១៨ និង២០១៩ក្តី ក៏ទីផ្សារលំនៅដ្ឋាននៅតែមានស្ថាភាពល្អជាងគេ បើធៀបជាមួយនឹងផ្នែកផ្សេងៗ នៃវិស័យអចលនទ្រព្យ គ្រោះដោយសារតែការអភិវឌ្ឍលំនៅដ្ឋាន(បុរី) ភាគច្រើនគឺផ្ដោតទៅលើអតិថិជនក្នុងស្រុក។
លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរី នៅតែទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋថា កំពុងត្រូវការលំនៅឋាន ពិសេសអ្នកដែលមានកម្រិតមធ្យម៕
No comments:
Post a Comment