ដោយៈសុជាតា

ភ្នំពេញៈ អ្នកជំនាញខាងទីផ្សារអាផាតម៉ិនបានលើកឡើងថា ទីផ្សារទិញជួលអាគារស្នាក់នៅរាជធានីភ្នំពេញបន្តធ្លាក់ចុះខ្លាំង  ខណៈមានក្តីបារម្ភពីការអូសបន្លាយពេលនៃជំងឺកូវីដ១៩ និង ផ្កត់ផ្គង់ខ្ពស់លើវិស័យខុនដូ។

លោកឧកញ្ញ៉ា គឹម ហាង ប្រធាន kw Cambodia បានបញ្ចាក់ប្រាប់ Proverty Area Asia នារសៀលថ្ងៃទី៤ សីហានេះថា ទីផ្សារ Apartments  បានធ្លាក់ចុះជាខ្លាំង នៅប    ណ្តាខែចុងក្រោយនេះ ស្របពេលវិស័យខុនដូបានជំនួសផ្នែកជួលអាគារនេះវិញ និងវិបត្តិ កូវីត19  បានអូសបន្លាញបន្ថែមទៀត។

លោកបន្ថែមទៀតថា ទីផ្សារអាផាម៉ិននៅឆ្នាំ ២០០០ រហូតដល់ ឆ្នាំ២០១៣  គឺមានរីកចំរើនខ្លាំង ដោយសារមានបណ្តាអង្គការអង្គការអន្តរជាតិធំៗពីអឺរ៉ុប មកជួលស្នាក់នៅពេញ ចាប់អាគារមានត្រឹមតែ ៥ ជាន់ រហូតដល់ ៨ ជាន់នៅទីតាំង បឹងកេងកេង I, II,និង​បឹងកេងកងទី III។ តម្លៃអាគារជួល គឹគិតគ្រែមួយទៅ គ្រែពីរ ចន្លោះពី៥០០ដុល្លារ  ទៅ ១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែពេលចំនួនអង្គការអន្តរជាតិបន្តធ្លាក់ចុះ  ហើយដោយសារកំណើនផ្គតផ្គង់ខុនដូដែលអាចទិញ ហើយជួលបានបានរីកស្គុះស្គាយ នៅរាជធានីភ្នំពេញ បានធ្វើអោយទីផ្សារអាផាតម៉ិនបន្តធ្លាក់ចុះ។

លោកឧកញ៉ាគីម ហ៊ាងបានពន្យល់ថា  ភាពខុសគ្នារវាងសំណង់ខុនដូ និងសំណ​ង់​អាផាតម៉ិននៅប្រទេសកម្ពុជា គឺទាក់ទងនឹងការសុំសិទ្ធិធ្វើកម្មសិទ្ធិ។ សំណង់អាផាតម៉ិន នៅប្រទេសកម្ពុជា គឺសម្រាប់ជួលស្នាក់នៅ។ ចំណែកសំណង់ខុនដូ អាចទិញបានហើយ លក់បន្តទៀតសម្រាប់អតិថិជនបរទេស ។

បើតាមអ្នកជំនាញទីផ្សារអាផាតម៉ិនមួយរូបទៀត បានលើកឡើងថា ទីផ្សារអាផាតម៉ិន នៅតែបន្តធ្លាកចុះនៅក្នុងអត្រា២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

តម្លៃជួលអាផាតម៉ិន បានកំណត់ទៅនិន្នការទីផ្សារ ដោយអាគារកម្រិត Great A  មានតម្លៃចន្លោះពី១០ដុល្លារ ទៅ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយអាគារកម្រិត Great B មានតម្លៃចន្លោះពី៥ដុល្លារ ទៅ១០ដុល្លារមួយម៉ែត្រការ៉េ ស្របពេលអាគារកម្រិតC គឺចន្លោះ៦ដុល្លារទៅ៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សកម្មភាពទីផ្សារអាផាតម៉ិន បានផ្តោតសំខាន់ ទៅលើទីតាំងរាជធានីភ្នំពេញ និង ក្រុងព្រះសីហនុ ដោយតំបន់រាជធានីភ្នំពេញ មានដូចជា តំបន់បឹងកេងកង និងខណ្ឌដូនពេញ គឺតំរូការខ្ពស់ជាងគេ បើប្រៀបធៀបនឹងតំបន់ទួលគោក និងខណ្ឌ៧មករា៕