ថ្មីៗនេះ ហាក់ដូចជាមានការលេចលឺនិយាយច្រើនពីសំណាក់អ្នកនៅជុំវិញខ្លួនខ្ញុំស្ដីពី Bitcoin។ Bitcoin នៅកម្ពុជា ហាក់នៅមានសភាពថ្មីស្រឡាងទោះបីជាវាមានប្រវត្តិចាប់ដំណើរការជាយូរមកហើយនៅប្រទេសផ្សេងៗ។ មិនត្រឹមតែលេចលឺនោះទេ ខ្ញុំក៏បានឃើញផ្ទាល់ និងជួបផ្ទាល់សូម្បីអ្នកជិតស្និទ្ធបំផុតជាមួយខ្ញុំក៏ហ៊ានចំណាយទុនដើម្បីទិញសម្ភារៈមកដើម្បីដំណើរការរកលុយបែបនេះដែរ ហើយអ្នកដែលប្រឡូកក្នុងជំនួញបែបនេះប្រហែលជាដឹងមិនខានប្រសិនបើខ្ញុំនិយាយថាវាជា ម៉ាស៊ីន mining។ តាមរយៈការស្រាវជ្រាវមួយចំនួននៅលើអ៊ីនធើនេត ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដូចខាងក្រោម៖ តើ Bitcoin ស្របច្បាប់ដែរឬទេនៅប្រទេសកម្ពុជា? "ប្រទេសកម្ពុជាបានអនុម័តបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតស្តីពីការដាក់កំហិតលើប្រជាពលរដ្ឋឬអាជីវកម្មណាមួយពីការជួញដូរ Bitcoin និងថូខឹនផ្សេងទៀតដោយមិនទទួលបានអាជ្ញាប័ណ្ណជាមុន។ ធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយសាខារដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតបានប្រកាសពីបទបញ្ជានេះនៅឆ្នាំ ២០១៨ ។" - ដោយ BuyBitcoinWorldWide.com ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១ តើប្រជាជនកម្ពុជាអាចទិញ Bitcoin តាមរបៀបណា? "វិធីដែលគួរឱ្យទុកចិត្តបំផុតក្នុងការលក់ឬទិញ bitcoin នៅក្នុងប្រទេសកម្ពុជាគឺការបើកគណនីជាមួយការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលអន្តរជាតិ។ មានការផ្លាស់ប្តូរតាមអ៊ីនធឺណិតដែលមានកេរ្តិ៍ឈ្មោះជាច្រើនដែលមានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា។" - ដោយ cryptoasia.co តើយើងអាចទិញ bitcoin បានតាមប្រភពណា? "មានការផ្លាស់ប្តូររូបិយប័ណ្ណអេឡិចត្រូនិករាប់រយដែលអ្នកអាចប្រើដើម្បីទិញគ្រីបតូ (crypto) តាមអ៊ិនធរណេតប៉ុន្តែប្រភពដែលមានប្រជាប្រិយជាងនេះគឺ Coinbase, Gemini និង Kraken ។ ការផ្លាស់ប្តូរទាំងនេះគឺជាវេទិកាអនឡាញដែលអ្នកអាចទិញនិងលក់រូបិយប័ណ្ណគ្រីបតូ (Crypto […]

Read more of this post


This post is ad-supported