ដោយ៖ សុខុម
បាងកក: វិស័យអចលនទ្រព្យទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ី បានទទួលរងការវាយប្រហារយ៉ាងខ្លាំង នៅពេលការផ្ទុះវិបត្តិកូវីដ-១៩ បានធ្វើឱ្យអ្វីៗស្ទើរតែជាប់គាំង និងបង្កផលប៉ះពាល់ធ្ងន់ធ្ងររហូតមកទល់ពេលនេះ។
ទោះជាយ៉ាងណា ពេលនេះវិស័យអចលនទ្រព្យក្នុងប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា កំពុងចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗហើយ ក្រោយធ្លាក់ចុះអស់រយៈពេល២ឆ្នាំដោយសារវិបត្តិរីករាលដាលវីរុសកូវីដ-១៩។

នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា។
លោក Arkhom Termpittayapaisith បានថ្លែងក្នុងសិក្ខាសាលាស្ដីពីធុរកិច្ចថា ធនាគារលំនៅដ្ឋានរដ្ឋ Government Housing Bank (GH Bank) របស់ប្រទេសនេះនឹងបន្តរក្សាអត្រាការប្រាក់ទាបដើម្បីជួយជំរុញតម្រូវការ។

ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏នឹងគ្រប់គ្រងអតិផរណាដែលជំរុញដោយតម្លៃទំនិញហក់ឡើងផងដែរ។ ជាការកត់សម្គាល់ ការហក់ឡើងតម្លៃប្រេងនាំមុខគេដែលជំរុញឱ្យអតិផរណាកើនឡើងខ្ពស់៕
No comments:
Post a Comment