ដោយៈ លក្ខិណា
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបានស្វាគមន៍ចំពោះបណ្ដា ក្រុមអ្នកវិនិយោគនៃប្រទេសនិយាយភាសាបារាំង ដែលមានបំណងចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគី វ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួប សំដែងការ គួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែមីនានេះ។

នៅក្រោយជំនួបរវាងសម្ដេចតេជោហ៊ុន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោកស្រី ល្វីស បានកោត សរសើរអំពីសេដ្ឋកិច្ចរីកចម្រើន របស់កម្ពុជា ដែលជាការការទាក់ទាញ និងជាគំរូ នៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយ ភាសា បារាំងផងដែរ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរ សាទរចំពោះជោគជ័យ នៃជំនួបរវាង អ្នក វិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា ។

សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសនិងតំបន់ ដែលមានសក្តានុពល គ្រាន់តែមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។ ដូច្នេះគប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសកម្មភាព សក្តានុពលទាំងឡាយណា ដែលមាននេះដើម្បីមិនត្រឹមតែពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់ទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ រវាងប្រទេសទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នឹងនាំ ទៅ ដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

សម្ដេចតេជោ បានជម្រាបជូនលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចចង់ បាន គឺជំរុញការអនុវត្ត អាស្តា និងអាស៊ឹមឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ាន ឱ្យមានដំណើរការប្រក្រតីភាពឡើងវិញ៕
No comments:
Post a Comment