Latest Khmer News

Tuesday, 31 May 2022

[New post] ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​៖ សូមដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

Site logo image CWCI​ Cambodia posted: " ដោយ CWCI Cambodia ពីប្រទេសន័រវែស ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ អំពាវ​នាវ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក អៀ ចាន់ណា សកម្មជន​​ព្រំដែន និង​​ជា​​សមាជិក​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​" CWCI Cambodia

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​៖ សូមដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

CWCI​ Cambodia

Jun 1

ដោយ CWCI Cambodia

ពីប្រទេសន័រវែស ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ អំពាវ​នាវ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក អៀ ចាន់ណា សកម្មជន​​ព្រំដែន និង​​ជា​​សមាជិក​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​ ៣០ ខែ​ឧសភា ឆ្នាំ២០២២ នៅ​ពេល​​លោក ទៅ​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ជាមួយ​គណបក្ស​ភ្លើង​ទៀន។ សេចក្តី​ថ្លែងការណ៍​​នេះ ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ។

លោក អៀ ចាន់ណា ជា​អតិត​អគ្គលេខាធិការរង​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​ភៀស​ខ្លួន​​នយោបាយ ទៅ​រស់នៅ​ប្រទេស​ន័រវែស បន្ទាប់​ពី​​រដ្ឋាភិបាល​កម្ពុជា តាម​ចាប់​ខ្លួន​លោក ក្រោយ​ពេល​បាន​ចូល​រួម​ចុះ​ហត្ថលេខា លើ​សេចក្តី​ថ្លែងការណ៍​រួម រួម​ជាមួយ​លោក រ៉ុង ឈុន លោក ជា មុន្នី និង​លោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (មាន​ឯកសារ) ស្តីពី​ការ​ប្រឆាំង​នឹង​ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម (មាន​ឯកសារ) កាលពី​ខែ​តុលា ឆ្នាំ២០០៥។

សូម​​ទាញ​យក​សេចក្តី​ថ្លែងការណ៍ ឬ​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
សូមដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យ​ឃើញថា សកម្មជន​ព្រំដែន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អៀ ចាន់ណា គ្មាន​កំហុស​ដូចការ​ចោទ​ប្រកាន់ ពីសំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញទេ។ ការចាប់​ឃុំខ្លួន​លោក អៀ ចាន់ណា ជា​ការធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ខណៈពេល​លោក ទៅ​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ជាមួយគណ​បក្ស​ភ្លើង​ទៀន។ ការ​ចាប់​ឃុំ​ខ្លួន​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់​ធ្ងរ។

លោក អៀ ចាន់ណា មានសិទ្ធិ​ពេញ​លេញ​ចូលរួម​សកម្មភាព​នយោបាយ សកម្មភាព​សង្គម ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ និង ជា​សកម្មជន​នយោបាយ ដូច​ពលរដ្ឋ និង​អ្នកនយោបាយ​ឯទៀត​ដែរ ដោយ​ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ មាត្រា៣៥ «ប្រជាពលរដ្ឋ​ ខ្មែរ​ទាំងពីរ​ភេទ​ មាន​​សិទ្ធិ​​ចូល​​រួម​​យ៉ាង​​សកម្ម​​ក្នុង​​ជីវភាព​​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​ វប្បធម៌​​របស់​ប្រទេស​​ជាតិ»។

ដោយរំលឹក​ឡើង​វិញថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សច្ចាប្រណិធាន និង​ប្តេជ្ញា​យ៉ាង​មុតមាំ គោរព​ខ្ជាប់ខ្ជួន​នូវ​រដ្ឋ​ធម្មនុញ្ញរ​បស់​ខ្លួន គោរព​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​គោរព​អនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង របស់​អង្គការសហ​ប្រជា​ជាតិ អ.ស.ប. (UN) និងអង្គការ​អន្តរជាតិ​នានា ដែល​ជាមាគា​រ៌បស់​កម្ពុជា ធានា​​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ការគោរពសិទ្ធិ មនុស្ស និងនីតិរដ្ឋ​ពេញលញ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវ​ដល់​តុលាការ​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​នៃ​លោក ហ៊ុន សែន ដោះលែង​លោក អៀ ចាន់ណា ដោយគ្មាន​លក្ខខណ្ឌ, ម្លាក់ចោល​បទចោទ​នានា​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និងទម្លាក់​បទចោទ​លើ​សំណុំរឿង​លោក កឹម សុខា ដើម្បីស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

ទីក្រុងគ្រីស្ទានសាន់ (ន័រវែស) ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Members of CWCI Cambodia 2002
Members of CWCI Cambodia 2002
Comment

Unsubscribe to no longer receive posts from CWCI Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://cwcicambodia.net/2022/06/01/cwci-on-ir-channa-kh/

Powered by WordPress.com
Download on the App Store Get it on Google Play
at May 31, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Where to Next? Discover This Week’s Knycx Journeying Travel Treasures

Every week, we bring you fresh travel ideas, hidden gems, and insider advice to help you...

  • [New post] How to Apply for a Germany Schengen Visa for Filipino Tourists (Manila, Philippines)
    Ail...
  • [New post] Singapore Hotel Transformed Into Sustainable Garden In A Hotel
    flyingdogtravel posted: " Following a S$45-million (approx £23.94 million or US$33.35 million) overhaul, the PARKROYAL COLL...
  • [New post] Jeffrey Bedwell biography: 13 things about pastor from Jacksonville, Florida
    Marky O'Brien posted: " Jeffrey Lawrence Bedwell (©Jacksonville Sheriff's Office) Jeffrey Lawrence Bedwell is a ...

Search This Blog

  • Home

About Me

latestKhmerNews
View my complete profile

Report Abuse

Blog Archive

  • December 2025 (1)
  • November 2025 (5)
  • October 2025 (5)
  • September 2025 (7)
  • August 2025 (1)
  • July 2025 (2)
  • June 2025 (2)
  • May 2025 (1)
  • April 2025 (7)
  • March 2025 (10)
  • February 2025 (5)
  • January 2025 (4)
  • December 2024 (2)
  • November 2024 (4)
  • August 2024 (2634)
  • July 2024 (3116)
  • June 2024 (2872)
  • May 2024 (3043)
  • April 2024 (3060)
  • March 2024 (3245)
  • February 2024 (3025)
  • January 2024 (3270)
  • December 2023 (3256)
  • November 2023 (3093)
  • October 2023 (2767)
  • September 2023 (3018)
  • August 2023 (2923)
  • July 2023 (1799)
  • June 2023 (1714)
  • May 2023 (1425)
  • April 2023 (1296)
  • March 2023 (1352)
  • February 2023 (1251)
  • January 2023 (1398)
  • December 2022 (1461)
  • November 2022 (1530)
  • October 2022 (1334)
  • September 2022 (1197)
  • August 2022 (1346)
  • July 2022 (1391)
  • June 2022 (1597)
  • May 2022 (1660)
  • April 2022 (1792)
  • March 2022 (1729)
  • February 2022 (1019)
  • January 2022 (917)
  • December 2021 (1409)
  • November 2021 (3144)
  • October 2021 (3255)
  • September 2021 (3170)
  • August 2021 (3259)
  • July 2021 (3259)
  • June 2021 (50)
Powered by Blogger.