ដោយ៖ សហការី
ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ឬផ្លូវ60ម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាតំបន់គ្រាប់ពេជ្រ នាភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងទទួលបានការអភិវឌ្ឍនូវគម្រោងធំៗ ឥតឈប់ឈរ ទាំងគម្រោងអភិវឌ្ឍលំនៅដ្ឋាន មន្ទីរពេទ្យអន្តរជាតិ សាលាអន្តរជាតិ និងផ្សារទំនើប នឹងក្លាយជាទីក្រុងរណប ក្នុងពេលឆាប់ៗនេះ។
បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍគម្រោងចំនួនពីរ គឺគម្រោង ដឹស្តាដាយមិន ១ និង២ ហើយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក៏បានសម្រុកមកអភិវឌ្ឍគម្រោងលំនៅដ្ឋានរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង ដែលញ៉ាំងឱ្យតំបន់ភាគខាងត្បូងនេះក្លាយជាតំបន់សក្តានុពលទាំងការរស់នៅ និងពាណិជ្ជកម្ម។
បច្ចុប្បន្ននេះ គម្រោងដឹស្តាដាយមិន ដែលជាគម្រោងអភិវឌ្ឍប្រភេទលំនៅដ្ឋានដ៏សម្បូរបែប ដំណើរការសាងសង់សម្រេចបានជាង 80% នៃគម្រោងទាំងមូល ទទួលបានការកោតសរសើរពីសំណាក់អតិថិជន ដែលបានចូលស្នាក់នៅជាបន្តបន្ទាប់ថា ជាគម្រោងស័ក្តិសមបំផុតសម្រាប់ការរស់នៅ ប្រកបដោយផាសុកភាព សុខសុវត្ថិភាព និងសុភមង្គល។
គម្រោងដឹស្តាដាយមិន គ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ហិចតា ជាតំបន់ដ៏មានសក្តានុពលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា រួមមាន គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នានៅលើតំបន់តែមួយ ដែលធ្វើឱ្យការរស់នៅរបស់លោកអ្នក កាន់តែមានភាពសម្បូរបែប។
គម្រោងនេះផ្ទាល់ជាបណ្តុំសហគមន៍ទំនើប សម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភីអេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើង ជាមួយនឹងរចនាបថដ៏ប្រណីត ដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្រប ទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់ជូនលោកអ្នកនូវការកម្សាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។
តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ជាពិសេសមានទីតាំងនៅជិតព្រលានយន្តហោះថ្មី ដែលត្រូវសាងសង់នៅលើផ្ទៃដីរហូតដល់២៦០០ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើឱ្យតំបន់នេះមានដីធំទូលាយច្រើន។ នេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃខ្លាំងផងដែរ។
សម្រាប់ព័ត៌មានបន្ថែមពីគម្រោងដឹស្តាដាយមិន សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth៕
No comments:
Post a Comment