ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងយុទ្ធសាស្ត្រកៀរគចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបានបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានមួយនេះ បានចេញលិខិតកោះអញ្ជើញម្ចាស់សហគ្រាសចំនួន១៤ ចូលទូទាត់បំណូលពន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ។ នេះបើយោងតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ។
សហគ្រាសទាំង១៤នេះ រួមមាន ១. ក្រុមហ៊ុន រ៉ា ថាឧត្តម ២. ក្រុមហ៊ុន ភីអខេអិនធី ត្រេឌីង ៣. ក្រុមហ៊ុនព្រលានយន្តហោះពោធិ៍ចិនតុង ៤. ក្រុមហ៊ុនសាន់មេន អ៊ិនដាសស្ទ្រៀលអ៊ិនធើប្រាយ ៥. ក្រុមហ៊ុន វ៉ាន់ដាសេង ភ្នំពេញប៊ីលឌីង មេធៀរៀល ៦. ក្រុមហ៊ុន Cambodia World Gas ៧. ក្រុមហ៊ុនស៊ីយូអអិនជីអ៊ីមផត ៨.ក្រុមហ៊ុនដាប់បែលយូ ប៊ី.អិលភីជ អ៊ីមផត អិចផត ៩. ក្រុមហ៊ុនសំណាងខាហ្គោត្រេឌីង ១០ ក្រុមហ៊ុនបេសស៊ូហ្វេសិន ១១. ក្រុមហ៊ុនឆាយណាស៊ីណូមេច សៅអ៊ីស្ត មឺស៊ីណឺរី ១២. ក្រុមហ៊ុនស៊ី & អិមអេស ឡូជីស្ទីក ១៣. ក្រុមហ៊ុនមូណឃូក និង១៤. ក្រុមហ៊ុន ម៉ីវ៉ាអូថូអ៊ីមប្រឌើរី ហ្វេកថូរី ។
បើតាមលិខិតអញ្ជើញរបស់ពន្ធដារ ផ្ញើជូនម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំង១៤នេះ គឺសុទ្ធតែធ្លាប់បានអញ្ជើញ មកដោះស្រាយបំណុលពន្ធតែម្ចាស់ក្រុមហ៊ុនទាំងនោះ មិនបានចូលខ្លួនដោះស្រាយតាមការអញ្ជើញឡើយទើបពនធដារអញ្ជើញជាលើកទី២។
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារធ្លាប់បានលើកឡើងផងដែរថា កម្ពុជានឹងប្រមូលពន្ធឱ្យអស់លទ្ធភាព ដោយមិនបង្កើតពន្ធថ្មីនោះឡើយ តែព្យាយាមកៀរគរចំណូលពន្ធ និងជំរុញឱ្យអ្នកជាប់ពន្ធចូលបង់ពន្ធតាមច្បាប់ត្រឹមត្រូវ និងស្មើភាពគ្នា។
លោកបន្តថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលនេះដែរ បានធ្វើឱ្យចំណូលពន្ធ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងសម្រេចបានជាង៥០ភាគរយទៅហើយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ លោកបន្តថា នៅមានសហគ្រាសជាច្រើនទៀត ដែលបានធ្វើអាជីវកម្ម តែមិនទាន់បានចុះបញ្ជីបង់ពន្ធនៅឡើយ ហើយយើងក៏បានជំរុញឱ្យមន្ត្រីពន្ធដារថ្នាក់មូលដ្ឋាន ព្យាយាមជំរុញឱ្យចុះបញ្ជីបង់ពន្ធឱ្យបានត្រឹមត្រូវផងដែរ"៕
No comments:
Post a Comment