ដោយ៖ លាងហួរ
បាងកក៖ យោងតាមក្រុមហ៊ុនJLL បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យ ប្រភេទការិយាល័យ នៅទីក្រុងបាងកកមានចំនួនសរុប៣៧.៨០០ម៉ែត្រការ៉េ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២នេះ។
ចំនួនការិយាល័យដ៏ច្រើនសម្បើមនេះ ជំរុញដោយអ្នកជួលមុនការសន្យាបង់ប្រាក់បានផ្លាស់ប្តូរទៅកាន់ការិយាល័យក្រុមហ៊ុន O-NES Tower នៅក្នុងទីក្រុងបាងកក។
នៅក្នុងត្រីមាសនេះ បរិមាណជួលការិយាល័យ ត្រូវបានឱ្យដឹងថា បានងើបឡើងវិញដល់២៦.០០០ម៉ែត្រការ៉េ ដោយពាក់កណ្តាលរួមមានការជួលថ្មី ការពង្រីកទីតាំង និងការផ្លាស់ទីលំនៅ។
ការិយាល័យត្រូវបានប្រគល់ទៅកាន់អ្នកទិញ ដែលបានបង់ប្រាក់រួចនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ មានចំនួនសរុប៤៦.០០០ម៉ែត្រការ៉េ រួមមាន គម្រោង Vanissa និង ១៤០Wireless ដែល មានទីតាំងនៅកណ្តាលទីក្រុងបាងកក ហើយគ្រប់ដណ្តប់ប្រហែល៤០ភាគរយនៃការបង់ប្រាក់ជាមុន ដែលធ្វើឱ្យការិយាល័យដែលមានក្នុងស្តុកសរុបបានកើនឡើងដល់១.៤៧២.៨០០ម៉ែត្រការ៉េ។
អត្រាការិយាល័យទំនេរនៅតែមានស្ថេរភាព នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ដូចត្រីមាសមុនគឺ១៨.៨% ។ យើងរំពឹងថា នឹងមានការធ្លាក់ចុះបន្តិចបន្តួច នៅក្នុងត្រីមាសបន្ទាប់ នៅពេលការបញ្ចប់ការបង់ប្រាក់ថ្មីបានបំពេញរួចរាល់។
តម្លៃដើមទុនបានកើនឡើង ស្របពេលការជួលនៅតែមានស្ថេរភាព ក្នុងអត្រាតម្លៃ៩៣២បាត ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ជាមួយនឹងការផ្លាស់ប្តូរតិចតួចបំផុត ពីមួយត្រីមាសទៅមួយត្រីមាស និង ពីមួយឆ្នាំទៅមួយឆ្នាំ។
ម្ចាស់ផ្ទះអាចនឹងមិនផ្តល់ការបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់នោះទេ ខណៈពេលគម្រោងទើបបញ្ជប់ផ្តល់អត្រាជួលស្រដៀងគ្នាទៅនឹងទីផ្សារមធ្យម។ ការជួលប្រកបដោយប្រសិទ្ធភាពសុទ្ធបានធ្លាក់ចុះ-៣%ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម៧១៥បាត ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដោយសារការចំណាយប្រតិបត្តិការខ្ពស់ និងការផ្លាស់ប្តូរពន្ធលើអចលនទ្រព្យ៕
No comments:
Post a Comment