ដោយ៖ សុផារី
ព្រះសីហនុ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល០២ខែក្រោយ គ្រោងនឹងដាក់ឱ្យប្រើប្រាសជាបណ្តោះអាសន្ននៅដើមខែតុលា ដោយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយមិនគិតថ្លៃ ក្នុងមួយខែពេញ។
នេះបើយោងតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។
x
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់៥% ទៀត ទាក់ទងផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា មុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ក្រសួងនឹងរៀបចំធ្វើស្តតផ្សព្វផ្សាយ ដើម្បពន្យល់ដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ប្រើផ្លូវល្បឿនលឿន ពីមុនមក ឱ្យបានដឹងពីរបៀបប្រើប្រាស់ផ្លូវនេះផងដែរ
កន្លងមក មានការពន្យារពេលក្នុងការដាក់ដំណើរការផ្លូវមួយនេះជាច្រើនលើក ដោយមន្ត្រីជំនាញបានលើកឡើងថា ដោយសារលទ្ធផលសាងសង់នៅមិនទាន់បានបញ្ចប់រួចរាល់១០០ភាគរយ ក្នុងនោះបញ្ហាស្លាកសញ្ញាចរាចរណ៏មិនទាន់បានបំពាក់អោយបានគ្រប់គ្រាន់នៅឡើយ ហើយរបងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០%។ រនាំងទ្រូងផ្លូវនិងសួនច្បារទើបបានប្រហែល៨០% ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ និងចំនុចចាប់ផ្តើមដើមទីចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ។ ម្យ៉ាងទៀត ទីតាំងចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០% បរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់ និង បញ្ហាផ្សេងៗជាដើម៕
No comments:
Post a Comment