Latest Khmer News

Tuesday, 5 July 2022

[New post] បុរីវិមានសំណង់ចុះកិច្ចព្រមព្រៀងជាមួយធនាគារហ្វីលីពដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនទិញលំនៅឋានទំនើប

Site logo image មករា posted: "ដោយៈវឌ្ឍនៈ ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៃបុរីវិមានសំណង់ បានចុះកិច្ចព្រមព្រៀងជាមួយនឹងធនាគារហ្វីលីព ដើម្បីសហការក្នុងការផ្ដល់ឥណទានជូនអតិថិជន ទិញលំនៅឋានក្នុងបុរីវិមានសំណាង។ កិច្ចសហការនេះ ក៏ដើម្បីសម្រួលដល់អតិថិជន ក្នុងការទិញលំនៅឋាននេះផងដែរ ។ ពិធីចុ" Leading Real Estate News in Cambodia

បុរីវិមានសំណង់ចុះកិច្ចព្រមព្រៀងជាមួយធនាគារហ្វីលីពដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនទិញលំនៅឋានទំនើប

មករា

Jul 5

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៃបុរីវិមានសំណង់ បានចុះកិច្ចព្រមព្រៀងជាមួយនឹងធនាគារហ្វីលីព ដើម្បីសហការក្នុងការផ្ដល់ឥណទានជូនអតិថិជន ទិញលំនៅឋានក្នុងបុរីវិមានសំណាង។

កិច្ចសហការនេះ ក៏ដើម្បីសម្រួលដល់អតិថិជន ក្នុងការទិញលំនៅឋាននេះផងដែរ ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៥ កក្កដា ២០២២នេះ នៅការិយាល័យលក់បុរីវិមានសំណាងតាមបណ្ដោយផ្លូវឈ្នះឈ្នះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ស្ថាបនិកនៃបុរីវិមានសំណាងបានមា​ន​ប្រសាសន៍ឱ្យដឹងថា ដោយសារតែគម្រោងវិមានសំណាង ជាគម្រោងធំ មានផ្ទៃដី២៥ហិចតា មានវីឡាតែជាង៤០០វីឡាប៉ុណ្ណោះ តែតម្លៃលក់របស់យើងគឺចាប់ពីជាង៤០ម៉ឺនដុល្លារអាមេរិកឡើងទៅ ដូច្នេះភ្ញៀវដែលទិញលំនៅឋានគឺត្រូវការឥណទាន។ ម្យ៉ាងទៀតអតិថិជន ដែលទិញលំនៅឋាននាពេលបច្ចុប្បន្ននេះ គឺចង់បានប្លង់រឹងស្របច្បាប់ ឯកសារត្រឹមត្រូវជាពិសេ​សមានការគាំទ្រពីធនាគារ។ ដូច្នេះហើយទើបថ្ងៃនេះ យើងបានចុះMOU ជាមួយធនាគារហ្វីលីព ហើយលក្ខខណ្ឌដែលធនាគារហ្វីលីព តម្រូវគឺយើងមានទាំងអស់។

លោកឧកញ៉ាបន្តថា ការចុះអនុស្សរណនេះ នឹងសម្រួលដល់អតិថិជនបានច្រើន ពីព្រោះថាភ្ញៀវខ្លះទោះបីជាគាត់មានលុយគ្រប់គ្រាន់ ក្នុងការទិញផ្ទះក៏ដោយ ក៏គាត់ត្រូវការឥណទានពីធនាគារដែរ ហើយបុរីយើងមានឯកសារត្រឹមត្រូវ មានប្លង់រឹង ដែលអាចឱ្យធនាគារផ្ដល់ឥណទានទៀតផង ដូច្នេះហើយយើងរំពឹងថា នឹងជំរុញការលក់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

លោកឧកញ៉ាបន្ថែមថា អតិថិជនទិញផ្ទះពីបុរីវិមានសំណាង អាចបង់ជាមួយធនាគាររហូតដល់៧០ភាគរយ មានន័យថាបើទិញផ្ទះថ្លៃ១លានគាត់បង់ជាមួយយើងតែ៣០ម៉ឺន គាត់យកប្លង់ទៅដាក់ជាមួយធនាគារហ្វីលីពហើយបង់ជាមួយធនាគារវិញ។ ភ្ញៀវខ្លះចូលចិត្តយកឥណទាន ពីធនាគារដោយសារតែធនាគារមានការប្រាក់ទាប និងអាចមានរយៈពេលយូរទៀតផង ។

ជាមួយគ្នានេះ លោកចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីពក៏បានមានប្រសាសន៍ថា ធនាគារហ្វីលីពតែងតែផ្ដល់ការគាំទ្រ ដល់វិស័យសំណង់ និងការអភិវឌ្ឍលំនៅឋាន ហើយកន្លងមកធនាគារហ្វីលីព ក៏បានសហការជាមួយអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន ក្នុងការផ្ដល់ឥណទានដល់អតិថិជនទិញលំនៅឋាននៅក្នុងបុរី ឬពីគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួន ។

លោកបន្តថា ក្នុងឆ្នាំ២០២២នេះ ការផ្ដល់ឥណទានទៅលើគេហដ្ឋានពីបណ្ដាធនាគារនៅកម្ពុជាឃើញថា មានកំណើនជាងកាលពីឆ្នាំ២០២១កន្លងទៅ ហើយវិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏មិនទាន់មានផលប៉ះពាល់អ្វីដល់វិស័យធនាគារនៅកម្ពុជានោះដែរ៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/106367

Powered by Jetpack
Download on the App Store Get it on Google Play
at July 05, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

January FilmFreeway Festival Discount Codes – 50% off codes!

Submit to the top festivals in the world today. ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏...

  • [New post] Jeffrey Bedwell biography: 13 things about pastor from Jacksonville, Florida
    Marky O'Brien posted: " Jeffrey Lawrence Bedwell (©Jacksonville Sheriff's Office) Jeffrey Lawrence Bedwell is a ...
  • [New post] Singapore Hotel Transformed Into Sustainable Garden In A Hotel
    flyingdogtravel posted: " Following a S$45-million (approx £23.94 million or US$33.35 million) overhaul, the PARKROYAL COLL...
  • [New post] How to Apply for a Germany Schengen Visa for Filipino Tourists (Manila, Philippines)
    Ail...

Search This Blog

  • Home

About Me

latestKhmerNews
View my complete profile

Report Abuse

Blog Archive

  • January 2026 (3)
  • December 2025 (7)
  • November 2025 (5)
  • October 2025 (5)
  • September 2025 (7)
  • August 2025 (1)
  • July 2025 (2)
  • June 2025 (2)
  • May 2025 (1)
  • April 2025 (7)
  • March 2025 (10)
  • February 2025 (5)
  • January 2025 (4)
  • December 2024 (2)
  • November 2024 (4)
  • August 2024 (2634)
  • July 2024 (3116)
  • June 2024 (2872)
  • May 2024 (3043)
  • April 2024 (3060)
  • March 2024 (3245)
  • February 2024 (3025)
  • January 2024 (3270)
  • December 2023 (3256)
  • November 2023 (3093)
  • October 2023 (2767)
  • September 2023 (3018)
  • August 2023 (2923)
  • July 2023 (1799)
  • June 2023 (1714)
  • May 2023 (1425)
  • April 2023 (1296)
  • March 2023 (1352)
  • February 2023 (1251)
  • January 2023 (1398)
  • December 2022 (1461)
  • November 2022 (1530)
  • October 2022 (1334)
  • September 2022 (1197)
  • August 2022 (1346)
  • July 2022 (1391)
  • June 2022 (1597)
  • May 2022 (1660)
  • April 2022 (1792)
  • March 2022 (1729)
  • February 2022 (1019)
  • January 2022 (917)
  • December 2021 (1409)
  • November 2021 (3144)
  • October 2021 (3255)
  • September 2021 (3170)
  • August 2021 (3259)
  • July 2021 (3259)
  • June 2021 (50)
Powered by Blogger.