Latest Khmer News

Monday, 1 August 2022

[New post] វេទិកាពលរដ្ឋ​ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​សមាជ​ជាតិ អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដ៏​ចម្រូង​ចម្រាស

Site logo image CWCI​ Cambodia posted: " អត្ថបទ វេទិកាពលរដ្ឋ ប្រធាន​វេទិកាពលរដ្ឋ​ លោក គឹម សុខ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ធ្វើ​សមាជ​ជាតិ ដេញ​ដោល​អំពី​ខ្លឹមសារ​នៃ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ដ៏​ចម្រូង​ចម្រាស ដែល​រដ្ឋសភា​ បាន​អនុម័ត​រួច​ហើយ​តាម​សម្លេង​ ១០៥ លើ" CWCI Cambodia

វេទិកាពលរដ្ឋ​ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​សមាជ​ជាតិ អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដ៏​ចម្រូង​ចម្រាស

CWCI​ Cambodia

Aug 1

អត្ថបទ វេទិកាពលរដ្ឋ

ប្រធាន​វេទិកាពលរដ្ឋ​ លោក គឹម សុខ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ធ្វើ​សមាជ​ជាតិ ដេញ​ដោល​អំពី​ខ្លឹមសារ​នៃ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ដ៏​ចម្រូង​ចម្រាស ដែល​រដ្ឋសភា​ បាន​អនុម័ត​រួច​ហើយ​តាម​សម្លេង​ ១០៥ លើ ១០៦ កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា។ សេចក្តីថ្លែងការណ៍​នេះ ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​ ៣០ ខែ​​កក្កដា ឆ្នាំ​២០២២។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ / Download»។

សេចក្តីថ្លែងការណ៍
រដ្ឋាភិបាល​ត្រូវ​ធ្វើ​សមាជ​ជាតិ ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​មតិ អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

វេទិកាពលរដ្ឋ មើល​ឃើញ​ច្បាស់​ថា វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០ នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ​បំពាន​យ៉ាង​កំរោល ចំពោះ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ របប​សភា​និយម នៅ​កម្ពុជា។

​យើងខ្ញុំ ក៏​ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​បក​ស្រាយ​បំភ្លឺ​ថា ការ​កែ​រដ្ឋ​ធម្មនុញ្ញ​នេះ មាន​គោល​ដៅ​ត្រឹម​តែ​ជា​ការ​អនុវត្ត​ផែនការ​នយោបាយ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ មិន​មែន​ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ និង ឧត្តម​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ប្រទេស​កម្ពុជា​ឡើយ។

​ឆ្លើយ​តប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ដែល​បាន​បង្ហាញ​សមានចិត្ត​អញ្ជើញ​គណ​បក្ស​នយោបាយ និង អង្គការ​សង្គម​ស៊ីវិល ឲ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​ស្ដាប់​ការ​បក​ស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌​នោះ វេទិកាពលរដ្ឋ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​សមាជ​ជាតិ ជា​ជំនួស​វិញ និង​ក៏​ជា​វិធី​ប្រសើរ​ជាង ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គណ​បក្ស​នយោបាយ និង ជាពិសេស ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​វាសនា​ជាតិ​ បាន​ចូល​រួម​សម្ដែង​មតិ និង លើក​ឡើង​នូវ​កង្វល់​នានា​របស់​ពួក​គាត់។

ការ​ធ្វើ​សមាជ​ជាតិ ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ចូល​រួម​ស្ដា​ប់​​និង​មាន​យោបល់ មាន​ប្រយោជន៍​ធំធេង​ណាស់ ៖

១. ជា​ការ​គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ ស្ដីពី​សមាជ​ជាតិ ក្នុង​ជំពូក​ទី​១៤ ថ្មី​ទាំង​មូល ដែល​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ ជ្រាប​ដោយ​ផ្ទាល់ អំពី​កិច្ច​ការ​ផ្សេងៗ ដែល​ជា​ប្រយោជន៍​ជាតិ និង​លើក​បញ្ហា​និង​សំណូមពរ​ ជូន​រដ្ឋ​អំណាច​ដោះ​ស្រាយ។

២. ជា​ការ​ផ្ដល់​តម្លៃ​ដល់​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ស្រប​តាម​គោល​ការណ៍​ប្រតិបត្តិ​ជាក់​ស្ដែង​ ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។

៣. កាត់​បន្ថយ​ការ​ចំណាយ​ពេល​ច្រើន​របស់​រដ្ឋាភិបាល ដែល​នឹង​ត្រូវ​ពន្យល់​ច្រំដែល លើ​ចម្ងល់​ដូចៗ​គ្នា​ ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា។

៤. ជា​វេទិកា​សាធារណៈ​ ដែល​បង្ហាញ​តម្លា​មតិ និង ជម្រះ​គ្រប់​សេចក្តី​មន្ទិល​សង្ស័យ ពី​គ្រប់​មជ្ឈដ្ឋាន។

ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​គណ​បក្ស​នយោបាយ និង​សង្គម​ស៊ីវិល ចុះ​ឈ្មោះ​ចូល​ស្ដាប់​អ្នក​ដឹកនាំ​ក្រសួង​យុត្តិធម៌ របៀប​មិន​សាធារណៈ​បែប​នេះ នៅ​តែ​រង​ការ​ចោទ​ប្រកាន់​ពី​គ្រប់​ទិស និង​មជ្ឈដ្ឋាន​នានា ចៀស​មិន​ផុត​ឡើយ​ ថា​ជា​ល្បិច​ ឬ​លេស​ដោះសា​ក្នុង​ផែនការ​​នយោបាយ លាក់​ពុត​របស់​រដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រទេស។​

​វេទិកាពលរដ្ឋ លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល មាន​សេចក្ដី​ក្លាហាន រៀបចំ​សមាជ​ជាតិ កុំ​បិទ​បាំង​ពី​ប្រជា​ពលរដ្ឋ ទើប​ជា​​ផល​ល្អ ក្នុង​ការ​ស្ដារ​មុខ​មាត់​រដ្ឋាភិបាល​ផង បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ផង និង ឆ្លើយ​តប​ឧត្តម​ប្រយោជន៍​ជាតិ នៃ​របស់​ដែល​ហៅ​ថា ការ​ប្រតិបត្តិ​នយោបាយ​សង្គម​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​បរិសុទ្ធ ដោយ​ស្មារតី​សុចរិត មិន​បំពាន​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ផង។

សហរដ្ឋ​អាមេរិក ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២

គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ

.

Comment

Unsubscribe to no longer receive posts from CWCI Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://cwcicambodia.net/2022/08/01/forum-constitution-kh/

Powered by WordPress.com
Download on the App Store Get it on Google Play
at August 01, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

January FilmFreeway Festival Discount Codes – 50% off codes!

Submit to the top festivals in the world today. ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏...

  • [New post] Jeffrey Bedwell biography: 13 things about pastor from Jacksonville, Florida
    Marky O'Brien posted: " Jeffrey Lawrence Bedwell (©Jacksonville Sheriff's Office) Jeffrey Lawrence Bedwell is a ...
  • [New post] Singapore Hotel Transformed Into Sustainable Garden In A Hotel
    flyingdogtravel posted: " Following a S$45-million (approx £23.94 million or US$33.35 million) overhaul, the PARKROYAL COLL...
  • [New post] How to Apply for a Germany Schengen Visa for Filipino Tourists (Manila, Philippines)
    Ail...

Search This Blog

  • Home

About Me

latestKhmerNews
View my complete profile

Report Abuse

Blog Archive

  • January 2026 (3)
  • December 2025 (7)
  • November 2025 (5)
  • October 2025 (5)
  • September 2025 (7)
  • August 2025 (1)
  • July 2025 (2)
  • June 2025 (2)
  • May 2025 (1)
  • April 2025 (7)
  • March 2025 (10)
  • February 2025 (5)
  • January 2025 (4)
  • December 2024 (2)
  • November 2024 (4)
  • August 2024 (2634)
  • July 2024 (3116)
  • June 2024 (2872)
  • May 2024 (3043)
  • April 2024 (3060)
  • March 2024 (3245)
  • February 2024 (3025)
  • January 2024 (3270)
  • December 2023 (3256)
  • November 2023 (3093)
  • October 2023 (2767)
  • September 2023 (3018)
  • August 2023 (2923)
  • July 2023 (1799)
  • June 2023 (1714)
  • May 2023 (1425)
  • April 2023 (1296)
  • March 2023 (1352)
  • February 2023 (1251)
  • January 2023 (1398)
  • December 2022 (1461)
  • November 2022 (1530)
  • October 2022 (1334)
  • September 2022 (1197)
  • August 2022 (1346)
  • July 2022 (1391)
  • June 2022 (1597)
  • May 2022 (1660)
  • April 2022 (1792)
  • March 2022 (1729)
  • February 2022 (1019)
  • January 2022 (917)
  • December 2021 (1409)
  • November 2021 (3144)
  • October 2021 (3255)
  • September 2021 (3170)
  • August 2021 (3259)
  • July 2021 (3259)
  • June 2021 (50)
Powered by Blogger.