Latest Khmer News

Tuesday, 2 August 2022

[New post] ការស្ទង់មតិថ្មីៈ ប្រជាជនជាង៦២ភាគរយនិយាយថាការទិញអចលនទ្រព្យនៅកម្ពុជាជាការវិនិយោគដ៏ល្អមួយ

Site logo image មករា posted: "ដោយៈសុផារី ភ្នំពេញៈ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរ តាមរយៈកំណើននៃវិនិយោគិនអន្តរជាតិត្រលប់មកវិញជាបណ្តើរៗ។ ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia បានឱ្យដឹងថា ជាង៦២ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មត" Leading Real Estate News in Cambodia

ការស្ទង់មតិថ្មីៈ ប្រជាជនជាង៦២ភាគរយនិយាយថាការទិញអចលនទ្រព្យនៅកម្ពុជាជាការវិនិយោគដ៏ល្អមួយ

មករា

Aug 2

ដោយៈសុផារី

ភ្នំពេញៈ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរ តាមរយៈកំណើននៃវិនិយោគិនអន្តរជាតិត្រលប់មកវិញជាបណ្តើរៗ។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia បានឱ្យដឹងថា ជាង៦២ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិអចលនទ្រព្យ និងសំណង់ យល់ឃើញថា ការទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ល្អមួយនៅពេលបច្ចុប្បន្ន។

ក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅប្រទេសកម្ពុជា (AmCham Cambodia) បានរកឃើញថា ជាង៦២% នៃអ្នកឆ្លើយតបយល់ថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។

របាយការណ៍បានបង្ហាញថា អ្នកឆ្លើយ៦៣% បានជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដីអ្នកឆ្លើយតបជាង៥៧% យល់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃខ្លាំង ដែលនេះជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចាប់យកក្រុមអតិថិជនចំណូលទាប និងមធ្យម។

របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គ ង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។

លោក Tom O'Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ជាង៥៧ភាគរយនៃអ្នកឆ្លើយ មានអារម្មណ៍ថាទីផ្សារអចលនទ្រព្យ មិនមានតម្លៃសមរម្យទេ ដោយបញ្ជាក់ពីឱកាសនៅក្នុងទីផ្សារ សម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីកំណត់គោលដៅផ្នែកអ្នកទិញសម្រាប់កម្រិតទាប ដល់កម្រិតកណ្តាល។

លោកTom បាននិយាយថា "មានឱកាសជាច្រើន នៅក្នុងទីផ្សារអចលនទ្រព្យឥឡូវនេះ ហើយវាគឺជាពេលវេលាដ៏ល្អមួយក្នុងការទិញ ទាំងអ្នកទិញអន្តរជាតិ និងអ្នកទិញក្នុងស្រុក"។ លោកបន្ថែមថា "ការចាប់អារម្មណ៍លើទីផ្សារបានកើនឡើង ជាពិសេសនៅក្នុងការរំពឹងទុកនៃព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។ ការស្ទង់មតិរបស់ AmCham ក៏កំពុងបង្ហាញផងដែរថា តម្លៃអចលនទ្រព្យអាចកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ"។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon បានផ្តល់យោបល់ក្នុងអំឡុងពេលពិភាក្សាជាក្រុមថា "ខណៈពេលដែលជំងឺរាតត្បាត បានបង្ហាញយ៉ាងច្បាស់ពីរយៈពេលដ៏លំបាក សម្រាប់អាជីវកម្មជាទូទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសឱ្យទីផ្សារចុះត្រជាក់វិញ ហើយទុកពេលឱ្យទីផ្សារនេះស្រូបស្រូបយកការផ្គត់ផ្គង់ ដែលមានស្រាប់"៕

Comment

Unsubscribe to no longer receive posts from Leading Real Estate News in Cambodia.
Change your email settings at manage subscriptions.

Trouble clicking? Copy and paste this URL into your browser:
https://www.propertyarea.asia/archives/109045

Powered by Jetpack
Download on the App Store Get it on Google Play
at August 02, 2022
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Today’s 50% off FilmFreeway Discount Code: WILDsound FEEDBACK Film Festival

Voted TOP 10 Best Reviewed Festivals in the world today! ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏ ͏...

  • [New post] Singapore Hotel Transformed Into Sustainable Garden In A Hotel
    flyingdogtravel posted: " Following a S$45-million (approx £23.94 million or US$33.35 million) overhaul, the PARKROYAL COLL...
  • [New post] How to Apply for a Germany Schengen Visa for Filipino Tourists (Manila, Philippines)
    Ail...
  • [New post] Jeffrey Bedwell biography: 13 things about pastor from Jacksonville, Florida
    Marky O'Brien posted: " Jeffrey Lawrence Bedwell (©Jacksonville Sheriff's Office) Jeffrey Lawrence Bedwell is a ...

Search This Blog

  • Home

About Me

latestKhmerNews
View my complete profile

Report Abuse

Blog Archive

  • June 2026 (2)
  • May 2026 (3)
  • April 2026 (3)
  • March 2026 (2)
  • February 2026 (1)
  • January 2026 (3)
  • December 2025 (7)
  • November 2025 (5)
  • October 2025 (5)
  • September 2025 (7)
  • August 2025 (1)
  • July 2025 (2)
  • June 2025 (2)
  • May 2025 (1)
  • April 2025 (7)
  • March 2025 (10)
  • February 2025 (5)
  • January 2025 (4)
  • December 2024 (2)
  • November 2024 (4)
  • August 2024 (2634)
  • July 2024 (3116)
  • June 2024 (2872)
  • May 2024 (3043)
  • April 2024 (3060)
  • March 2024 (3245)
  • February 2024 (3025)
  • January 2024 (3270)
  • December 2023 (3256)
  • November 2023 (3093)
  • October 2023 (2767)
  • September 2023 (3018)
  • August 2023 (2923)
  • July 2023 (1799)
  • June 2023 (1714)
  • May 2023 (1425)
  • April 2023 (1296)
  • March 2023 (1352)
  • February 2023 (1251)
  • January 2023 (1398)
  • December 2022 (1461)
  • November 2022 (1530)
  • October 2022 (1334)
  • September 2022 (1197)
  • August 2022 (1346)
  • July 2022 (1391)
  • June 2022 (1597)
  • May 2022 (1660)
  • April 2022 (1792)
  • March 2022 (1729)
  • February 2022 (1019)
  • January 2022 (917)
  • December 2021 (1409)
  • November 2021 (3144)
  • October 2021 (3255)
  • September 2021 (3170)
  • August 2021 (3259)
  • July 2021 (3259)
  • June 2021 (50)
Powered by Blogger.