ដោយៈ សុខុម
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះថា បច្ចុប្បន្នព្រៃឈើគ្របដណ្តប់ប្រមាណ៨,៥លានហិកតា ឬស្មើនឹង៤៦,៨៦%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ សីហានេះថា "ក្នុងចំណោមគម្របព្រៃឈើសរុប ប្រមាណ៧,៣លានហិកតា ឬស្មើនឹង៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា គឺជាតំបន់ការពារ និងជាច្រករបៀងជីវចម្រុះ"។
កម្ពុជាមានតំបន់ការពារ និងរបៀងជីវចម្រុះចំនួន៧៦ ក្នុងនោះប្រមាណ១០០ទីតាំង ជាគោលដៅទេសចរណ៍ធម្មជាតិ។
អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ថា "រដ្ឋាភិបាលបានប្តេជ្ញាការពារ គ្រប់គ្រងធនធានធម្មជាតិ និងដាំដើមឈើឡើងវិញ ព្រមទាំងបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់"។
គម្របព្រៃឈើរបស់ប្រទេសកម្ពុជា មានចំនួន៧៣%ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបានថយចុះជាបន្តបន្ទាប់ ដោយសារការកាប់បំផ្លាញចាប់តាំងពីពេលនោះមក៕ Xinhua៕



No comments:
Post a Comment