នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ អមដោយលោកស្រី ជៀង សុខាលី លេខាធិការទី១ និងលោកស្រី សារឹម ពិសិដ្ឋ លេខាធិការទី២ បានទទួលជួបលោកស្រី Ek-on Khunacharoen អគ្គរាជទូតទើបតែងតាំងថ្មីនៃស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញមកជម្រាបលា ក្នុងឱកាសដែលលោកស្រីទើបទទួលមុខតំណែងថ្មី និងមុនពេលលោកស្រីចេញដំណើរទៅបំពេញបេសកកម្មការទូតនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ ក្នុងឱកាសនោះភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ មានជាអាទិ៍វិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការតភ្ជាប់ និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងជាពិសេសរវាងប្រជាជនទាំងពីរ។ In the morning of 5th July 2023, His Excellency Hun Saroeun, Ambassador Extraordinary and Plenipotentiary of Cambodia to Thailand, accompanied […]
Read more of this post
No comments:
Post a Comment