ដោយ: ហ៊ុយ ក្រេង

ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុងក្រុងព្រះសីហនុ​កាលពី​ដើមខែ​មិថុនា​ឆ្នាំមុន​ថា "រដ្ឋាភិបាលនឹងធ្វើ​ការអភិវឌ្ឍក្រុង​នេះ ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ"។

ក្រុងព្រះសីហនុ គឺជាតំបន់ឆ្នេរតែមួយ ​ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែក្លាយមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី នឹងជាទីក្រុង

ដែលមានការរីកចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​ពាណិជ្ជកម្មទាបខ្ពស់ ដូចជា​ តាម​តំបន់​ទេសចរណ៍​នានាបង្ហាញពីសម្រស់ នឹងសក្តានុពលសេដ្ឋកិច្ច។

ទីក្រុងនេះត្រូវបានគេដាក់ឈ្មោះថា នូវព្រះរាជនាមរបស់អតីតព្រះមហាក្សត្រ នរោ​ត្តមសីហនុ ដែលមានប្រជាជនប្រហែល៨៩.៨០០នាក់ និងប្រហែល៦៦.៧០០នាក់រស់នៅនៅកណ្តាលទីក្រុងក្នុងឆ្នាំ២០០៨។

ក្រុងព្រះសីហនុគ្របដណ្ដប់ផ្នែកធំនៃសង្កាត់ចំនួន៦ នៃក្រុងព្រសីហនុ។ ទីក្រុងតូចមួយវាបានវិវឌ្ឍនស្របគ្នា នឹងការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពោល: កំពង់ផែស្វយ័តក្រុងព្រះសីហនុមានរដ្ឋបាលឯករាជ្យ។ គួបផ្សំនឹងវិស័យដឹកជញ្ចូន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ទីក្រុង។ បច្ចុប្បន្នផ្ទៃដី ប្រតិបត្តិការសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំហំប្រមាណ១២៤.៧៦ ហិកតា។ កំពង់ផែចំណាស់នេះ ត្រូវបានសាងសង់នៅឆ្នាំ១៩៥៦ និងបានចាប់ផ្តើម ប្រតិបត្តិការនៅឆ្នាំ១៩៦០។

យុទ្ធសាស្ត្រអភិវឌ្ឍទីក្រុង ផ្តោតលើទេសចរណ៍ការពង្រីកកំពង់ផែ និងកំណើន ឧស្សាហកម្ម។ ការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ច ដែលនាំទៅដល់ការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ និងកំពុងផលិតនូវមូលដ្ឋានសេដ្ឋកិច្ច ជាមួយកំណើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជុំវិញនោះ។

គោលដៅរបស់រដ្ឋាភិបាលបានបង្ហាញថា កំពង់ផែនេះជាមជ្ឈមណ្ឌល សម្រាប់ការពង្រីកការដឹកជញ្ជូនតាមសមុទ្រ នឹងទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មនៅតំបន់ជុំវិញ​កំពង់ផែ និងដីនដីរបស់ខេត្តមួយនេះ ។ តំបន់ឧស្សាហកម្មមួយត្រូវបានបង្កើតឡើងដែលរួមមានផលិតកម្មគីមីឥន្ធនៈ និងការកែច្នៃម្ហូបអាហារ ដោយផ្អែកលើជលផលក្នុងស្រុកនិងធាតុផ្សេងទៀត។ ជាមួយនឹង ការវិនិយោគថ្មីៗនៅក្នុងតំបន់ទាំងនេះ នឹងយុទ្ធសាស្ត្រអភិវឌ្ឍ ដែលពាក់ព័ន្ធអ្នករៀបចំផែនការបានគិតរួចទៅហើយថា នឹងមានការកើនឡើងនូវនគរូបនីយកម្មក្រុង ព្រះសីហនុរួមជាមួយឱកាសសេដ្ឋកិច្ចដែលកំពុងកើនឡើង។

អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ ក្រោយឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុងក្រុងព្រះសីហនុ។

លោកឧកញ៉ាមានប្រសាសន៍ថា "​ក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍សេដ្ឋកិច្ចសំខាន់ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅ​សេដ្ឋកិច្ច" ។

ជាមួយគ្នានេះដែរ ការហក់ឡើងខ្លាំងនូវការវិនិយោគលើវិស័យអចលនទ្រព្យបានកំពុងលេចចេញនូវការវិនិយោគខ្លាំងលើ ដីធ្លី ខុនដូ វីឡា ខ្ពស់ៗជាច្រើន ដែលធ្វើឲ្យប    ណ្តាអ្នកវិនិយោគនៅក្រៅប្រទេស​ និងមហាសេដ្ឋីក្នុងប្រទេស បង្ហាញពីចំណាប់អារម្មណ៍ទាក់ទងនឹងតំបន់សេដ្ឋកិច្ច ដែលជាគោលដៅសំខាន់នៅក្នុងក្រុងព្រះសីហនុ។

លោកបណ្ឌិត ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនក្នុងសប្តាហ៍នេះ ដោយ បានលើកឡើងពីសមិទ្ឋផល ហេដ្ឋារចនាសម្ព័ន្ឋដ៏លេចធ្លោ នៅក្រុងព្រះសីហនុថា         "ខ្មែរ​ធ្វើបាន"  ព្រោះគម្រោងធ្វើផ្លូវ ៣៤ ខ្សែនេះ គឺទី១) ប្រើប្រាស់ថវិកាជាតិសុទ្ធសាធ      ទី២) ដឹកនាំសិក្សានិងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ទី៣) សិក្សាដោយស្ថាបត្យករនិងវិស្វករខ្មែរសុទ្ធសាធ ទី៤) សាងសង់ដោយអង្គភាពនិងក្រុមហ៊ុនសញ្ជាតិខ្មែរ ១០០% និងទី៥) គ្មានទីប្រឹក្សាបរទេស។

បើសម្លឹងមុខមើលពីលើស្នូលសេដ្ឋកិច្ច ចំកណ្តាលទីក្រុងនឹងដៃសមុទ្រ ពិតជាបានលើកកម្ពស់យ៉ាងសំខាន់ ចំពោះមហាជំនួញសេដ្ឋកិច្ចនឹងអចលនទ្រព្យ។ បន្ថែមពីនេះពិតជាអាចយល់ឃើញថា ដើម្បីប្រែក្លាយតំបន់មួយទៅជាសេដ្ឋកិច្ច ដែលអាចរក្សាស្ថេរភាពសហការយ៉ាងរឹងមាំគ្រប់វិស័យ រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ដើម្បីប្រទេសជាតិយើង។

ក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សា​ហកម្ម ឆ្នាំ២០១៥~២០២៥ ដោយសារខេត្តមានសក្តានុពលលើ វិស័យទេសចរ​ណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕