"យើងនឹងគ្មានថ្ងៃដឹងការពិត ដោយសារយើងមិនដែលទទួលស្គាល់យកការពិត…ព្រោះការពិតវាធ្វើឲ្យយើងឈឺចាប់ដូចស្លាប់ទាំងរស់ ដូច្នេះយើងជ្រើសរើសរស់រាងកាយគ្មានវិញ្ញាណ" - ឌីយ៉ា ម្សិលម៉ិញនេះ ខ្ញុំបានមើលរឿងថៃមួយដែលមានចំណងជើងថា "The Whole Truth" ឬជាខ្មែរមានន័យថា "ការពិត" ឬបកឲ្យពិរោះគឺ "ប្រហោងអន្ទងវិញ្ញាណ"។ រឿងនេះអាចរកបាននៅលើ Netflix។ រឿងនេះដឹកនាំដោយលោក Wisit Sasanatieng សម្ដែងដោយ Sadanont Durongkaweroj និងSteven Isarapong។ សង្ខេបសាច់រឿង៖ មានគ្រួសារមួយដែលមានស្ត្រីមេម៉ាយស្រស់ស្អាតម្នាក់ រស់នៅជាមួយកូនប្រុស (ភុត) និងកូនស្រី (ភីម) ជំទង់ពីរនាក់យ៉ាងមានក្ដីសុខជាទីបំផុត។ ល្ងាចមួយស្ត្រីជាម្ដាយបានណាត់កូនទាំងពីរទៅជប់លៀងចំពោះការឡើងដំណែងរបស់ខ្លួន។ ចៃដន្យអីល្ងាចនោះ ចៅហ្វាយរបស់មេម៉ាយវ័យកណ្ដាលនេះបានដាក់ការងារឲ្យជួបជាមួយអតិថិជនតាមអនឡាញរហូតដល់យប់ជ្រៅ។ បន្ទាប់ពីប្រាប់កូនពីការខកខានរួច នាងបន្តធ្វើការដោយខកចិត្ត និងនឿយណាយមែនទែន។ ចប់ការងារ តាមផ្លូវមកផ្ទះវិញ នាងក៏មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ភ្លឹកលែងដឹងខ្លួននៅក្នុងមន្ទីរពេទ្យ។ និយាយពីបងប្អូនប្រុសស្រីដែលនៅផ្ទះតែពីរនាក់ នៅផ្ទះគេងលក់យ៉ាងស្កប់ស្កល់ទាំងនៅខាងក្រៅមានភ្លៀងផ្គររន្ទះយ៉ាងខ្លាំង។ សុខៗនាងបងជាស្រីស្ទុះភ្ញាក់យ៉ាងខ្លាំងដោយសារសម្លេងគោះទ្វារយ៉ាងរន្ថើននៅខាងក្រៅ។ បុរសចំណាស់ម្នាក់បានមកគោះទ្វារ ហើយហៅនាងថា ចៅៗពេញមាត់ក្រោយពេលនាងបើកទ្វារ ក្រោយមកមានស្ត្រីចំណាស់ម្នាក់មកតាមក្រោយហៅនាងថាចៅដូចគ្នា។ មកដល់មន្ទីរពេទ្យឃើញម្ដាយខ្លួនដេកស្ដូកស្ដឹង បងប្អូនទាំងពីរនាក់ត្រូវបានតា និងយាយចំណាស់ដែលទើបតែឃើញមួយសន្ទុះមុននេះ ធានារ៉ាប់រងមើលថែ ហើយយកទៅនៅជាមួយ… ចម្លែកខ្លាំងណាស់ ដែលតាំងពីកើតមកដល់កម្លោះក្រមុំអស់ទៅហើយ ម្ដាយបង្កើតរបស់ខ្លួន […]

Read more of this post


This post is ad-supported